Sunday, September 11, 2016

តារាខ្មែរ(ឫកាត់ខ្មែរ)-លំដាប់ ហូលីវូដនិងអន្តរជាតិ ទាំង១១ដួង

   អ្នកមានដែល គិតថាតើមានតារាលំដាប់អន្តរជាតិមានដើមកំណើតជាខ្មែរ កាត់ខ្មែរប៉ុន្មាននាក់ ហើយជានរណាខ្លះ? តើអ្នកធ្លាប់បានមើលពួកគាត់សំដែងពីមុនមកទេ? ចំលើយគឺមានច្រើន ប៉ុន្តែពេលខ្លះយើងមិនបានដឹង។ ខាងក្រោមនេះយើងណែនាំតារា ប៉ុន្មានដួងសំរាប់ជាការយល់ដឹង ដើម្បីបំបាត់ចំណល់ សូមតាមអាន និងមើលសកម្មភាពមួយចំនួនក្នុងភាពយន្តទាំងអស់គ្នា។

1. Haing Somnang Ngor  (ហ៊ាំង សំណាង ង៉ោ) មានស្រុកកំណើតនៅស្រុក សំរ៉ោងយ៉ោង ខេត្តតាកែវ ជាកូនខ្មែរកាត់ចិន។ មិនត្រឹមជាតារាសំដែង គាត់ក៏ធ្លាប់ជាគ្រូពេទ្យ, និងកវីនិពន្ធផងដែរ ដែលមានប្រវតិ្តជូរចត់ក្នុងរបបខ្មែរក្រហម។ លោកបានភៀសខ្លួនទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨០ ហើយក៏បានចូលរួមសំដែងដំបូង ក្នុងភាពយន្តហូលីវូដដ៏ល្បីល្បាញមួយស្តីអំពី របបខ្មែរក្រហម TheKilling Fields ក្នុងឆ្នាំ១៩៨៤ ជាតួអ្នកថតរូបកាសែត និង ជនភៀសខ្លួនក្នុងរបបខ្មែរក្រហម ឈ្មោះ ឌិត ប្រន(Dith Pran)។ ទោះជា គ្មានបទពិសោធន៍ក្នុងការសំដែងពីមុនមក ក៏ដោយ តែលោកបានទទួលការកោតសសើរ និងបានក្លាយជាតារាប្រុសអាស៊ីដំបូងបំផុតដែលបានទទួលពានរង្វាន់ អូស្កា(Oscar Academy Award for Best Supporting Actor) ពីសហរដ្ឋអាមេរិក។ ភាពយន្តដ៏ទៃទៀតដែលលោកបានសំដែងមានដូចជា Heaven and Earth (1993), Eastern Condors (1987), My Life (1993) ជាដើម។ ជាអកុសល លោកត្រូវបានគេសំលាប់ នៅឆ្នាំ១៩៩៦ នៅទីក្រុង ឡូសអេនជេលែស ក្នុងករណីប្លន់សំលាប់។












2. Elodie Yung (អែលឡូឌី យ៉ុង) : ត្បិតទីកំណើតរបស់នាង នៅទីក្រុងបារីសប្រទេសបារាំង, អែលឡូឌី មានសាច់ឈាមជាកូនខ្មែរកាត់បារាំង ដោយឱពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិបារាំង។ នាងបានធំធាត់ឡើងនៅ Seine Saint Denis នៃ តំបន់ Le Bourget ទីក្រុងបារីស ដែលនៅទីនោះ នាងបានរៀនចប់ការ៉ាតេ ខ្សែក្រវាត់ខ្មៅ។ អែលឡូឌី បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ La Sorbonne នៃទីក្រុងបារីស។ បន្ទាប់មកនាងបានបន្តការសិក្សា ផ្នែកសំដែងនៅសាកលវិទ្យាល័យ London Academy of Music & Dramatic Art (សិល្បះតន្រ្តី និង សំដែង) ទីក្រុងឡុង ប្រទេសអង់គ្លេស។ នាងបានចូលរួមសំដែងជាតួអង្គសំខាន់ៗ ក្នុងភាពយន្តហូលីវូដ និងភាពយន្តភាគទូរទស្សន៍ល្បីៗជាច្រើន ដូចជា The Girl with the Dragon Tattoo, GI Joe Retaliation, God of Egypt, Daredevil Season 2 (របស់ផលិតកម្មMarvel Comic TV), និង The Hitman’s Bodyguard (នាឆ្នាំ2017 ខាងមុខនេះ)  ជាដើម។ និងមានភាពយន្តជាច្រើនទៀតដែលនាងបានសំដែងផងដែរ។






















3. Bérénice Marlohe (បឺរ៉េនីស ម៉ាលូហ៍) តារាទូរទស្សន៍ និង តួកុនបារាំង ឆ្នើមរូបនេះ ជាកូនកាត់ខ្មែរ-បារាំង ដែលម្តាយជាជនជាតិ បារាំង និងឪពុកជា ខ្មែរ។ នាងបានរៀនលេងព្យាណូពី អាយុ១០ឆ្នាំ រហូតដល់ អាយុ១៨ឆ្នាំ តែនាងក៏មានចំណាប់អារម្មណ៍ផ្នែកគំនូរផងដែរ។ នាងបានសំដែងភាគច្រើនក្នុង ទូរទស្សន៍របស់បារាំង ហើយ នាងបានលេចមុខដំបូង និង ទទួលបានភាពល្បីល្បាញខ្លាំងជាអន្តរជាតិ ក្នុងស្រលាយខ្សែភាពយន្តជេមស៍បូន (James Bond) ភាគទី២៣ Skyfall ឆ្នាំ២០១២ របស់ផលិតកម្មហូលីវូដ ដោយតួជានារី ស្រស់ឆើតឆាត ដ៏អាថ៌កំបាំង។ និងមានភាពយន្តជាច្រើនទៀតដែលនាងបានសំដែងជាភាសាបារាំង ផងដែរ។ 















4. Japanom Yeerum (ច៉ាផានុំ យ៊ីរាំ) ដែលមនុស្សជាច្រើនបានហៅគាត់ថា តូនី ច៉ា (Tony Jaa) ជាកូនខ្មែរសុរិន្ទសុទ្ធ មានទីកំណើតនៅភាគឦសាន្តប្រទេសថៃ ដែលយើងហៅថាខ្មែរលើ ឫ ខ្មែរសុរិន្ទ, ដែលឳពុកម្តាយជាអ្នកគង្វាលដំរី។ ដោយចំណូលចិត្តខាងក្បាច់គុណ ច៉ា បានមើលនិងរៀនក្បាច់គុណតាំងពីតូច។ លោកបានសំដែងដំបូងជាតួជំនួស(stuntman)ក្នុងភាពយន្តល្បីនៃប្រទេសថៃរឿង Mortal Kambat ឆ្នាំ១៩៩៧។ ក្រោយពីទទួលបាន ការកោតសសើរក្នុងភាពយន្តនោះមក លោកក៏ត្រូវបានអ្នកដឹកនាំកុនល្បីៗក្នុងប្រទេសថៃនិងហូលីវូដ ឱ្យសំដែងក្នុងខ្សែភាពយន្តជាបន្តបន្តាប់ផងដែរ មានដូចជា Ong-Bak ឆ្នាំ២០០៣ដល់២០១០, The bodyguard, The Protector និង Skin Trade ជាដើម។ ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម សហមង្គល(Sahamonkol Film)ឆ្នាំ២០១៣មក លោកក៏បានចុះកិច្ចសន្យាជាមួយផលិតកម្មហូលីវូដ Universal Studios សំរាប់ខ្សែភាពយន្តរឿងFast and Furious 7








 






5. Ellen Wong (អែលលែន វ៉ុង)តារាប្រិមប្រិយខ្មែរ-កាណាដារូបនេះលេចមុខនៅក្នុងខ្សែភាពយន្តជាច្រើនដូចជា Scott Pilgrim vs. theWorld, Silent Cargo, Silent Night, The Carrie Diaries របស់ CWTV ជាដើម។ នាងបានសំដែងដំបូងក្នុងរឿង This is Wonderland ដែលជាភាពយន្តបានឈ្នះពាន់រង្វាន់ភាពយន្តភាគ។ អែលលែន ក៏ជាអ្នកស្រលាញ់ក្បាច់គុនផងដែរ ដែលនាងចូលចិត្តដារាក្បាច់គុនដូចជា តូនី ចា, ឈីនឡុង, Bruce Lee, Jet Li ជាដើម។
















6. Jordan Fisher (ច៉ដាន់) បុរសសង្ហាសំបុរខ្មែរអង្គររូបនេះ ជាកូនកាត់ខ្សែស្រលាយច្រើនសាសន៍ ដូចជាបែកអឺរ៉ុប, អាមេរិក, អាហ្រិក និង កម្ពុជាផងដែរ។ ច៉ដាន់ មានទីកំណើតនៅ អាលាប៉ាម៉ា សហរដ្ឋអាមេរិក។ គាត់មានភាពល្បីល្បាញក្នុងភាពយន្ត ដូចជា Teen Beach Movie (2013), Grease Live! (2016) និង បញ្ចូលសំលេងហ្គេម Until Dawn (2015) ជាដើម។ ក្រៅពីនេះក៏មានភាពយន្តភាគ ដូចជា TeenWolf (2015-2016), Bones (2016) និង Liv and Maddie (2016) ជាដើមផងដែរ។ 







7. Chanty Sok (ចាន់ធី) ត្បិតនាងមានទីកំណើតនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តែមើលទៅនាងមានលក្ខណះជាខ្មែរ។ នាងជាផលិតករ និងជាតារាសំដែងផងដែរ។ ភាពយន្តដែល នាងបានសំដែង មានដូចជា The Fighter (2010), Ted (2012), The Test (2014) និង All In ជាដើម។

















8. Marline Yan (ម៉ាលីន) ជាតារាកូនកាត់ ខ្មែរ-ចិន-ថៃ មកពីកាណាដារូបនេះ បានចាប់ចេះច្រៀងនិងសំដែងតាំងពីអាយុ១០ឆ្នាំម្លេះ។ នាងក៏និយាយខ្មែរបានល្អផងដែរ។ នាងបានចុះកុងត្រានិងសំដែងនៅក្នុងភាពយន្តមួយ នៅអាយុ ១៤ឆ្នាំ រឿង How to Be Indie ហើយក៏ចាប់ផ្តើមមានទស្សនិកជនចូលចិត្តនាងច្រើន។ ភាពយន្តដែលនាងបានសំដែងមានដូចជា How to Be Indie”, “Trigger”, “Made… The Movie និង Connor Undercover ជាដើម។











9. Pisay Pao (ពីសាយ ប៉ាវ?)បានកើតនៅជំរុំភៀសខ្លួននៅប្រទេសថៃ ខណៈប្រទេសកម្ពុជាកំពុងមានសង្រ្គាមផ្ទៃក្នុង។ នៅអាយុពីរឆ្នាំ អ្នកនាងនិងក្រុមគ្រួសារក៏បានភៀសខ្លួនទៅសហរដ្ឋអាមេរិក។ ដោយក្តីស្រលាញ់នូវសិល្បៈនិងឆ្នៃម៉ូត អ្នកនាងក៏បានរៀនចប់ផ្នែកឆ្នៃម៉ូត ហើយ អ្នកនាងក៏មានជំនាញផ្នែកសិល្បៈរបាំបុរាណខ្មែរផងដែរ ដោយអ្នកនាងបានរៀនរបាំបុរាណខ្មែរតាំងពីអាយុ៣ឆ្នាំម្ល៉េះ។ ចំណែកឯផ្នែកសំដែងវិញមានដូចជាខ្សែភាពយន្តភាគទូរទស្សន៍ Z Nation, NCIS: Los Angeles និងភាពយន្ត The Whole Truth, Simply Fobulous និង Your Lucky Day








 10. Kimberly Pal (គីមបឺលលី ផល)មានស្រុកកំណើតនៅប្រទេសកម្ពុជា នាឆ្នាំ១៩៧៨។ អ្នកនាងនិងគ្រួសារបានភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣។ ភាពយន្តដែលអ្នកនាងបានសំដែងរឺដឹកនាំផងដែរនោះមានដូចជា Hollywood and Vine, Love Letter, Beverly HillsChristmas -ល-។






11. Aegina Devas (អេជីនា ទេវ៉ា) ជាកូនអ្នកក្រខ្សត់ខ្មែរកាត់ឥណ្ឌា មានលំនៅនៅចក្រភពអង់គ្លេស។ ខ្សែភាពយន្តដែលនាងបានសំដែងមានតិចតួចប៉ុន្នោះ ដូចជា The Lovers (2015)និង The Sting of the Martyr (2016)។ ប៉ុន្តែបច្ចុប្បន្ន នាងកំពុងតែប្រឹងប្រែង ដើម្បីក្លាយជាអ្នកសំដែងអាជីពផងដែរ។